(បន្ទាយមានជ័យ)៖ នារាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីអគ្គិភ័យដ៏ធំមួយ បាននិងកំពុងឆាបឆេះកាស៊ីណូហ្រ្គេនដាយមិន កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងបានក្រុមអ្នកសារព័ត៌មានថា ករណីនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ហើយរហូតដល់ទៀបភ្លឺថ្ងៃទី២៩ ខែធ្នូនេះ មិនទាន់រលត់នៅឡើយទេ។

 ប្រតិបត្តិការណ៍េនេះ បានប្រើកម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៣០០នាក់ និងរថយន្តពន្លត់អគ្គីភ័យ ១១គ្រឿង កំពុងប្រតិបត្តិការនៅកន្លែងកើតហេតុ។ តែដោយសារទីតាំងខ្ពស់ ចង្អៀត ទំហំភ្លើងឆេះរាលដាលពាសពេញទីតាំង ទើបធ្វើឱ្យប្រតិបត្តិការពន្លត់ជួបការលំបាក ហើយមិនទាន់អាចពន្លត់បាន។ជាមួយគ្នានោះ សមត្ថកិច្ចបានប្រើឧទ្ធម្ភាគចក្រដើម្បី ដើម្បីជម្លៀសបុគ្គលិកចេញពីដំបូលអគារ។

 

ប្រតិបត្តិការនេះ ក៏មានការចូលរួមពីកម្លាំងអន្តរាគមន៍កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ឡើងឧទ្ធម្ភាគចក្រឆ្ពោះកន្លែងកើតហេតុនៅទីក្រុងប៉ោយប៉ែត ដើម្បីជួយសង្គ្រោះផងដែរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ  មិនទាន់ព័ត៌មានពាក់ព័ន្ធការស្លាប់ ឬរងរបួសក្នុងហេតុការណ៍នៅឡើយទេ​៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ