ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានឲ្យដឹងថា ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ ដល់៣១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក នៅប្រទេសកម្ពុជា សមត្ថកិច្ច ធ្វើការផាកពិន័យ យាយយន្ដល្មើសច្បាប់ ចំនួន ៤៤.៧៦៥ករណី។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា «សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិរត្យ និងផាកពិន័យយានយន្ដល្មើសច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកចំនួន ៤៤.៧៦៥ករណី ក្នុងនោះ មានទោចក្រយានយន្ដ និងត្រីចក្រយាន យន្ដចំនួន៣២.៧២៦ករណី ស្មើនឹង៧៣% និងរថយន្ដគ្រប់ប្រភេទចំនួន១២.០៣៩ករណី ស្មើនឹង២៧%»។

ប្រភពដ៏ដែល បញ្ជាក់ថា បើប្រៀបធ្រៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរារចណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ចំនួន១៣០លើក ស្មើនឹង៣៧% អ្នកស្លាប់ថយចុះ៤២នាក់ ស្មើនឹង២៧% អ្នករបួសថយចុះ ១៦២នាក់ ស្មើនឹង៣២% ៕ EB 

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ