ត្រីប្រាជាច្រើនក្បាលនៅក្នុងកស្សិណ្ធុប្រាសាទបាគង ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្ដសៀមរាប ជាច្រើនក្បាលបានងាប់ ខណៈដែលជាច្រើនក្បាលទៀត ហើយបានងាប់ដោយសារខ្វះទឹកពីកស្សិណ្ធុ។ ពាក់ព័ន្ធករណីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារកស្សិណ្ធុប្រាសាទបាគងនេះជាកស្សិណ្ធុមួយដែលរងចាំទឹកភ្លៀងប៉ុណ្ណោះដូចជាស្រះសង់ដែរមិនមានប្រភពទឹកនៅជិតដែលអាចបង្ហូរចូលភ្លាមៗបាននោះទេ។ លោកបន្តថា បច្ចុប្បន្ននេះ នៅកស្សិណ្ធុប្រាសាទបាគងមិនទាន់រីងស្ងួតនោះទេ គ្រាន់តែទឹករីងរាក់រួមតូចថ្ងៃក្តៅខ្លាំងធ្វើឱ្យត្រីមួយចំនួនងាប់។ដោយឡែក
ប្រជាពលរដ្ឋ និងព្រះសង្ឃដែលរស់នៅជិតប្រាសាទបាគង បានឱ្យដឹងថា ត្រីទាំងនោះ បានងាប់តាំងពីរសៀលថ្ងៃទី០៨ ខែមិថុនាមកម្ល៉េះ ។ ពួកគាត់ថា ពួកគាត់រស់នៅទីនេះខ្លះមានអាយុ៥០ទៅ៦០ឆ្នាំកន្លងទៅ ហើយមិនដែលឃើញកស្សិណ្ធុប្រាសាទនេះរីងទឹក និងឃើញមានត្រីធំៗបែបនេះនោះទេ ដែលនេះជាលើកដំបូងហើយដែលឃើញកស្សិណ្ធុប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗជាច្រើនបែបនេះ។ ត្រីដែលបានងាប់ និងកំពុងរស់នៅក្នុងកស្សិណ្ធុនេះ ជាប្រភេទត្រីប្រា ហើយត្រីប្រានេះពួកគាត់យល់ថា ប្រហែលជាត្រីដែលអាជ្ញាធរ ឬលោកយកមកប្រលែងកាលពីទឹកនៅច្រើន។ ត្រីទាំងនេះមួយចំនួនបានងាប់គេយកទៅកប់ចោល និងនៅរស់មួយចំនួនត្រូវបានប្រជាពលរដ្ឋយកទៅដាក់នៅស្រះផ្សេង និងមួយចំនួនទៀតបានកំពុងរស់នៅក្នុងទឹកតិចតួចរាក់ដោយមើលឃើញត្រីធំៗហែលចុះឡើង ហើយត្រីទាំងនេះប្រសិនគ្មានភ្លៀងធ្លាក់ឆាប់ៗ និងមិនមានការចាប់យកទៅដាក់ស្រះផ្សេងទេនោះវាអាចងាប់បន្តអស់។ បើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា ត្រីទាំងនេះគេមិនយកទៅបរិភោគនោះទេ ដោយគេជឿទៅលើជំនឿថា ជាត្រីអ្នកតា និងមួយចំនួនទៀតអះអាងថា សាច់ត្រីនេះ មានក្លិនស្អុយភក់ជ្រាំ បរិភោគមិនកើត៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ