នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន សំណូមពរឲ្យកងកម្លាំងនគរបាលទូទាំងប្រទេស បន្ដនូវវីរភាពអង់អាចក្លាហាននិងលើកកម្ពស់ស្នេហាជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បាន សំណូមពរ កងកម្លាំងនគរបាលជាតិគ្រប់ផែនជំនាញ នៅទូទាំងប្រទេស បន្ដនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ រួម ដំណើរជាមួយគ្នា ដើម្បីបន្ដរក្សាបាននូវសុខសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី។
ក្នុងសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៧៥ឆ្នាំ ថ្ងៃបដិសន្ធិកងកម្លាំងនគរបាលជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២០) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ឆ្នាំ២០២០ នេះ ក្នុងស្ថានភាពដែលពិភព លោកកំពុងតែប្រឈមទៅនឹងសម្ពាធអវិជ្ជមានជាច្រើន ពិសេស ព្រឹត្តិការណ៍ពាក់ព័ន្ធដល់ វិស័យសន្ដិសុខ ស្របពេលដែលមានការផ្ទុះឡើង នូវវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ នោះ ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីឥទ្ធិ ពលប្រកបដោយហានិភ័យទាំងនោះបានឡើយ។
នាយឧត្តមសេនីយ៍ បន្ថែមថា សូមបងប្អូនបន្ដស្មារតីប្រុងប្រយ័ត្ន អប់រំក្រុមគ្រួសារ ញាតិសន្ដានឲ្យអនុវត្តបានខ្ជាប់ខ្ជួន តាមវិធានរក្សាអនាម័យ បង្ការ ទប់ស្កាត់ និងប្រឆាំងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំង លើកកម្ពស់ស្មារ តីសហការ សម្របសម្រួលគាំទ្រដល់សកម្មរបស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំង កូវីដ-១៩ គ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង កូវីដ-១៩ ការពារសុខមាសភាពខ្លួនយើង ក្រុមគ្រួសារ និងប្រជាពលរដ្ឋទាំងអស់គ្នា»។
នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា «សំណូមពរ កងកម្លាំងនគរបាលជាតិគ្រប់ផែនជំនាញ គ្រប់ថ្នាក់ នៅទូទាំងប្រទេស បន្ដនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ រួម ដំណើរជាមួយគ្នា ដើម្បីបន្ដរក្សាបាននូវសុខសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជដ្ឋាភិបាលស្របច្បាប់ និងប្ដេជ្ញាមិនឲ្យមានរចនាសម្ព័ន្ធ និងសកម្មភាពបដិវត្តន៍ពណ៌ កើតមានសារជាថ្មី លើទឹកដីកម្ពុ ជា»។
ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ បានលើកឡើងថា ត្រូវបន្ដយកចិត្តទុកដាក់ជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រ ៥ឆ្នាំ (២០១៩-២០២៣) និងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គស្នងការនគរបាលជាតិ ឲ្យសម្រេចជោគ ជ័យតាមសូចនាករដែលបានចេញ ផងដែរ៕E B