ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាល រាជធានីភ្នំពេញ» លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រហូតដល់ពេលនេះ មានយានយន្ដគ្រប់ប្រភេទ បានចុះបញ្ជីនៅរាជធានីភ្នំពេញ ប្រមាណជា ៣លានគ្រឿង។
លោក ឃួង ស្រេង បានថ្លែងថា «ស្ថិតិយានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីនៅរាជធានី ភ្នំពេញ គឺ រថយន្តមាន ៥៣ម៉ឺនគ្រឿង ទោចក្រយានយន្ត និង ត្រីចក្រយានយន្ត មាន១,៦ លានគ្រឿង រួមនិងយានយន្តឆ្លងកាត់សរុបមានចំនួនប្រមាណ ៣ លានគ្រឿង»៕