គិត​ចាប់ពី​ថ្ងៃ​២៣​ ដល់​ ២៩​ ខែមេសា​ ឆ្នាំ​២០២០​ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ទូ​ទាំង​ប្រទេស​ មាន​សរុប​ចំនួន​ ១២.៧៥៧​ គ្រឿង​។​ ក្នុង​នោះ​ ចំនួន​នៃ​ការ​មក​ទទួល​សេវា​ មានការ​កើនឡើង​ខ្ពស់​រហូត​ដល់​ ៤.១១៦​ គ្រឿង​/​ថ្ងៃ​ នា​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២០​។​នេះ​បើ​តាន​ការ​ឱ្យ​ដឹង​ពី​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ ។​

​ដោយ​មានការ​កើនឡើង​យ៉ាង​គំ​ហុ​គ​នៃ​សេវា​សាធារណៈ​នេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​បន្ត​បើក​ដំណើរការ​ធម្មតា​ នា​ថ្ងៃ​ទី​០១​ ខែឧសភា​ ឆ្នាំ​២០២០​ នៅ​គ្រប់​មណ្ឌល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ទាំងអស់​ដំណើរការ​ធម្មតា​ ជា​ពិសេស​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​(​ច័ន្ទ​-​អាទិត្យ​)​ ពី​ម៉ោង​ ០៨:០០​ព្រឹក​ -​ ០៥:០០​ល្ងាច​។​ ដើ​សម្រួល​នឹង​ព​ន្លឿ​ន​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​សម្រាប់​ឯកសារ​តម្រូវ​ភ្ជាប់​មក​ជាមួយ​ចំពោះ​រថយន្ត​ដែល​មាន​ផ្លា​ក​លេខ​ហើយ​៖

១.​ បណ្ណ​សម្គាល់​យានយន្ត​ (​ថតចម្លង​)

២.​ វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចាស់​ (​ករណី​បន្ត​)

​សម្រាប់​ឯកសារ​តម្រូវ​ចំពោះ​រថយន្ត​ដែល​មិន​ទាន់​មាន​ផ្លា​ក​លេខ​៖

១.​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ (​ថតចម្លង​)

២.​ បង្កាន់ដៃ​ពន្ធ​នាំ​ចូល​ (​ថតចម្លង​)៕SP


អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ