លោកស្នងការខេត្តកណ្តាល ច្រានចោលព័ត៌មាន ដែលថាកាស៊ីណូលំដាប់ VIP នៅច្រកទ្វារអន្តរជាតិជ្រៃធំ នៅតែដំណើរការយ៉ាងរលូន
លោកស្នងការខេត្តកណ្តាល បានច្រានចោលព័ត័មានមិនពិតមួយ ដែលផ្តល់ព័ត៌មានតាមប្រពន្ធ័គេហទំព័រ CPC NEWS នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះ បង្ហើបថា៖ កាស៊ីណូលំដាប់ VIP នៅច្រកទ្វារអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល នៅតែដំណើរការយ៉ាងរលូន ដោយមិនបានស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅកម្ពុជា។
តាមប្រភពព័ត៌មានគេហទំព័រ CPC NEWSដដែលអោយដឹងទៀតថា៖ កាស៊ីណូលំដាប់ VIP នៅច្រកទ្វារអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល នៅតែដំណើរការយ៉ាងរលូន ពោលគឺគេបិទទ្វារតែខាងមុខ តែបើកទ្វារខាងក្រោយ ដោយបើកដំណើរការលេងយ៉ាងរលូនដដែល ។
ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការប៉ូលិសខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះថា៖មិនមានការបើកលេងនោះទេ ហើយកាស៊ីណូបើកបានលុះត្រាណាមានមនុស្សមកលេង តែមានមនុស្សមកលេងពីណា បើច្រកទ្វារបិទអស់ហើយនោះ៕SP