លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធម៉ុក មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មី ដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ភ្លើងស្តុបថ្មី នឹងដំណើរការឡើងវិញនៅចុងសប្តាហ៍ក្រោយ ក្នុងរយៈពេលនេះ កម្លាំងសមត្ថកិច្ចនគរបាលចរាចរ និងអាជ្ញាធរ នឹងសម្រួលចរាចរជូនបងប្អូប្រជាពលរដ្ឋ៕SP