មន្ទីរសាធារការ ខេត្តកណ្តាល ស្នើពលរដ្ឋយោគយល់ ក្នុងអំឡុងពេលពង្រីកផ្លូវដាក់លូ ដាក់ភ្លើងស្តុបតាមបណ្តោយផ្លូវជាតិលេខ៤ លេខ៤២ និងផ្លូវផ្សារបែកចាន
មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានធ្វើការជូនដំណឹងដល់ពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅនិងធ្វើ ចរាចរតាមបណ្តោយសងខាងផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤២ និងផ្លូវផ្សារបែកចាន ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ពីការអនុវត្តដូចជា៖
១ -ការងារតម្លើងភ្លើងស្តុបចំនួន១កន្លែងតាមផ្លូវជាតិលេខ៤ត្រង់គ.ម ២១+៧00
២-ការងារដាក់លូមុខកាត់ 0.៦០ម មានប្រវែង ៣២០ម ចំនួន១២កន្លែងតាមបណ្តោយសងខាងផ្លូវជាតិលេខ៤២ ណិងផ្លូវផ្សារបែកចាន
៣ការស្ថាបនាលូវបេតុមុខកាត់១.០ពីរជួរ ប្រវែង ៣០០ម ចំនួន៨កន្លែងតាមបណ្តោយសងខាងផ្លូវជាតិលេខ៤
៤ការងារដាក់រនាំងពុះចែកទ្រូវផ្លូវ ប្រវែង ១៧៤ម
៥ ការងារស្ថានាពង្រីកបន្ថែម ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤២ និងផ្លូវផ្សារបែកចាន
ការស្ថាបនានេះគឺចាប់ផ្តើម ពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២០ ខាងមុខនេះតទៅរហូតដល់គម្រោងបញ្ចប់ ។
អាស្រ័យហេតុនេះ មន្ទីរសាធារណការខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានរស់នៅតាមបណ្តោយផ្លូវនេះ មេត្តាយោគយល់ និងជួយសហការអនុវត្តឱ្យបានល្អប្រសើរ ៕SP