សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩
4 ឆ្នាំ មុន
នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់ជូនសម្ភារការពារជំងឺកូវីដ-១៩។
សូមជម្រាបថា សម្ភារការពារជំងឺកូវីដ-១៩ ដែលទទួលបាននាពេលនេះរួមមាន៖ វែនតាវេជ្ជសាស្រ្តចំនួន៥០០ឈុត, ស្រោមដៃពេទ្យចំនួន១០០០០គូរ, ម៉ាស់KN95ចំនួន ១០០០០ម៉ាស់, ម៉ាស់វេជ្ជសាស្រ្តចំនួន៥០០០០ម៉ាស់ និងសម្លៀកបំពាក់ការពារវេជ្ជសាស្រ្តពេទ្យចំនួន៥០០ឈុត សម្រាប់ប្រគល់ជូនក្រសួងមហាផ្ទៃ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ១៩ និងដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពដល់មន្រ្តីរាជការសាធារណៈផងដែរ៕