ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានតំណាងកម្ពុជា នៅក្រៅបរទេស តែងតែផ្តោតការយកចិត្តទុកដាក់ក្នុងការសម្របសម្រួល ផ្តល់កិច្ចគាំពារ និងជួយឧបត្ថម្ភដល់ពលរដ្ឋខ្មែរនៅបរទេស ជាពិសេសនៅក្នុងកាលៈទេសៈ នៃការរីករាល ដាលនៃជំងឺ កូវីដ-១៩។ 


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះរាលដាលនៃជំងឺ កូវីដ-១៩មក គិតត្រឹម ចុងខែឧសភា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាបានផ្តល់ការឧបត្ថម្ភម៉ាស អាល់កុល គ្រឿងឧបភោគបរិភោគ និងថវិកា ដោយផ្ទាល់ និងតាមរយៈការសហការជាមួយ សប្បុរសជននានា  ជូនដល់ពលរដ្ឋខ្មែរ ជាពិសេស ពលករ-ពលការិនី និងនិស្សិតខ្មែរនៅបរទេស ចំនួនប្រមាណ ជាង២០.០០០នាក់ ដែលរួមមាន នៅប្រទេសថៃ កូរ៉េ ,ម៉ាឡេស៊ី ,ជប៉ុន ,អេហ្ស៊ីប,សិង្ហបុរី ,វៀតណាម និងនៅប្រទេសដទៃទៀត។


នៅក្នុងស្មារតីប្រហាក់ប្រហែលគ្នានេះ ពេញមួយខែឧសភាកន្លងទៅ ស្ថានទូតបានបន្តធ្វើ អន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារ ការជួញដូរ មនុស្ស និងការរំលោភបំពានផ្សេងៗផ្នែកការងារនៅបរទេស បានចំនួន៣៩២នាក់ មកពីប្រទេសថៃ វៀតណាម និងចិន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ