ទីបំផុតប៉ារ៉ាស់ដាក់តាមផ្លូវរបស់ប៉ូលីសចរាចរណ៍ត្រូវបានដក បន្ទាប់ពីមានការព្រមានរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន។យោងតាមផេកផ្លូវការរបស់ ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដល់ស្នងការរាជធានី ខេត្ត តាមគ្រប់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់ត្រូវតែដកប៉ារ៉ាស់ចេញទាំងអស់ ប៉ុន្តែការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះនៅតែបន្តអនុវត្តទាំងថ្ងៃ ទាំងយប់ ។ 

សូមរំលឹកថា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានជាចុងក្រោយដល់ស្នងការ រាជធានី-ខេត្ត ទាំងអស់ មិនត្រូវដាក់បារ៉ាស់ ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតឡើយ ខណៈ ដែលរថយន្ត កំពុងធ្វើចរាចរណ៍ ធម្មតាដោយពុំមានខុស នឹងបទល្មើសច្បាប់ចរាចរណ៍នោះ។

ការព្រមានរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរខ្លះមានការថ្នាំងថ្នាក់ នឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលរថយន្តទាំងនោះ កំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវនោះ និងមិនបានល្មើសលើបទល្មើសណាមួយនោះ៕ ដោយPP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ