ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហើបនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះថា សៀវភៅ (សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំងកូវីដ១៩) នឹងត្រូវបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលឆាប់ៗនេះហើយ។

ឯកឧត្តមបានបញ្ជាក់ថា សៀវភៅ ដែលមានកម្រាសជាង២៧០ទំព័រនេះ នឹងបង្ហាញពីភាពឆ្លាតវៃ នៃសិល្បៈ នៃការដឹកនាំ និងការគ្រប់គ្រង របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ រហូតទទួលបានជោគជ័យ១០០ភាគរយ ក្នុងរលកទី១  (ដំណាក់កាលទី១)នេះ។

ឯកឧត្តម លើក ឡើងទៀតថា បញ្ហាកូវីដ១៩នេះ ប្រសិនបើមេដឹកនាំគ្មានភាពឆ្លាតវៃ និងហ្មត់ចត់ ល្អិតល្អន់ទេនោះ នោះនឹងមិនអាច ការពារប្រជាពលរដ្ឋរបស់ខ្លួនឱ្យចៀសផុតពីគ្រោះថ្នាក់ ដែលបង្កឡើងដោយជំងឺកាចសាហាវនេះបានទេ ដូចប្រសាសន៍សម្តេចតេជោ ដែលបានលើកឡើងក្នុងសន្និសីទសារព័ត៌មានកន្លងមកថា មិនថា ប្រទេសនោះមានបច្ចេកវិជ្ជាទំនើបខ្លាំងប៉ុន្មានទេ ប៉ុន្តែ កត្តាសំខាន់បំផុត គឺតើមេដឹកនាំប្រទេសនោះមានភាពវៃឆ្លាត និងពូកែចាត់ចែងប៉ុនណា?៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ