ការកបញ្ជានេះ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ ស្រវឹងស្រាបើករថយ​ន្តបុករ​នាំងរូបសំណាកលោកអាចារ្យលាក់ ហើយជេរប្រមាថយ៉ាងធ្ងន់ៗ ទៅលើលោកអភិបាលខេត្តកំពង់ធំទៀតផង។

នាយឧត្តមសេនីយ៍ ហឹម យ៉ាន់ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជា​ក់នៅមុន​​នេះបន្តិ​ចថា៖«ករណីនេះ ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានបញ្ជាមកហើយ ឱ្យសមត្ថកិច្ច របស់យើងធ្វើរឿងនេះជាបន្ទាន់ អនុវត្តតាមវិន័យកងកម្លាំងនគរបាលជាតិ និងចាត់វិធានការតាមផ្លូវច្បាប់ មិនអាចលើកលែងឱ្យនោះឡើយ»។

សូមបញ្ជាក់ថា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគ​របា​​លខេត្តកំ​ព​ង់ធំ លោក រុំ សុវិជ្ជា បានផឹកស្រាស្ររឹងជោកជាំរួចបើក​រថយន្តទៅបុករនាំងបរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តា​លឱ្យខូចខាត ហើយអ្វីដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺមន្ត្រីន​គបាល​ចរាចរណ៍ជាន់ខ្ពស់រូបនេះ បានស្រែកជេរ និងប្រមាថយ៉ាងធ្ង​ន់ៗទៅអភិ​បាលខេត្តកំពង់ធំលោក សុខ លូ ថា នៅទីតាំកើតហេតុមិ​នមានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួប​គ្រោះថ្នាក់​បែបនេះ ប៉ុន្តែតាមការពិតនៅទីតាំ​ងកើតហេតុមា​នភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំ​​ណាំងផ្លាតយ៉ា​ងពិតប្រាកដ។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនាយការិ​យាល័យចរាចរ​ណ៍ផ្លូវ​គោកខេត្តកំពង់ធំ បណ្តាលមកពីជាតិស្រវឹងខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុ​ងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំង​ប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀត​សោតក៏មានតួ​ទាទីជានាយការិ​យាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង។

លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក៏ត្រូវបានសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុ​ងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀ​តថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍​តាមវិន័យរបស់កងកម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។

សេចក្ដីរាយការណ៍នានាលាតត្រដាងពីរឿងអាស្រូវមួយចំនួនដែលនគរបាល​រូ​បនេះ ធ្លាប់បានបង្កជាច្រើនដង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មុខ​មា​ត់របស់ខេត្ត ស្ថាប័ននគរបាលជាតិ ជាពិសេសទទួលការ ថ្នាំងថ្នាក់យ៉ា​ងខ្លាំ​ង ពីមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅក្នុងខេត្ត និយាយជារួម និង​និយា​​​យដោ​យឡែក ចំពោះប្រជាពលរដ្ឋ ដែលធ្លាប់មានបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍​នាពេលកន្លងទៅ។

ជាមួយគ្នានេះ លោក រុំ សុវិជ្ជា ក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅផងដែរ ពេលដែលរូបគាត់ បានចូលទៅអុកឡុក រករឿង នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។យោងតាមរបាយការណ៍ របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែក ឡូឡាបានមួយសន្ទុះ មានបក្ខពួកដែលគេដឹងថា ជានគរបាលដូចគ្នា បាននាំគ្នា រំ ដោះយករថយន្ត បង្កហេតុ ទៅទុកនៅយានដ្ឋាន មួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ។

អ្នកដែលឃើញហេតុការណ៍នេះ បានសំណូមពរដល់សម្ដេចក្រឡាហោម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល ជាតិ មេត្តាចាត់វិធានការឱ្យបានធ្ងន់ធ្ងរចំពោះបុគ្គល នេះ ដើម្បីជាគំរូដល់ មន្ត្រីដទៃទៀត និងដើម្បីចូលរួមការរឹតបន្ដឹងកា រនុវត្តន៍ច្បាប់ចរាចរ ណ៍ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ហើយការសូមទោសណាមួយ វាមិនអាចបំពេញនូវទោស កំហុសរបស់ខ្លួនដែលបានធ្វើនោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ