រដ្ឋមន្រ្តីការពារជាតិ ក្រើនរំលឹកពលរដ្ឋ អនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនានា ទោះអត្រាអ្នកឆ្លងមានកម្រិតទាប
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើរសារក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ បន្តថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ បើទោះជាអត្រាចម្លងមេរោគ COVID-19 នៅកម្ពុជាមានកម្រិតទាប ហើយករណីព្យាបាលឱ្យជាសះស្បើយ មានចំនួនច្រើនយ៉ាងណាក៏ដោយ ។
សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះថា «បើទោះជាអត្រាចម្លងមេរោគ COVID-19 នៅកម្ពុជាមានកម្រិតទាប ហើយករណីព្យាបាលឱ្យជាសះស្បើយមានចំនួនច្រើនយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ»។
សូមជម្រាបថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ១៩បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនឡើងរហូតដល់៧៧នាក់ ខណៈរកឃើញករណីអ្នកឆ្លងថ្មី២នាក់។ នៅពេលនេះ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ មានចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕
ដោយ ៖ E B
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ