វិធីលួងលោមខ្លួនឯង ដោយគិតវិជ្ជាមាន យើងក៏អាចកែប្រែស្ថានការណ៍ ដែលកំពុងតានតឹងទៅជាល្អប្រសើបាន ព្រោះយើងប្រហែលជាត្រូវការពេលសម្រាកសិន លុះដល់ពេលបាត់ហត់ យើងប្រាកដជាអាចងើបឈរ បោះជំហានទៅរកគោលដៅបន្តជាក់ជាពុំខាន។
ទាំងនេះគឺជាវិធីសាស្ត្រសម្រាប់លួងលោមចិត្តនៅពេលបរាជ័យក្នុងការងារមានដូចជា៖
១ -ទុកឱកាសឱ្យខ្លួនឯង ៖យើងត្រូវដឹងថា ទោះបីជាអ្នកដទៃមិនផ្តល់ឱកាស ក៏យើងត្រូវផ្តល់ឱកាសឱ្យខ្លនឯង បើកចំហចិត្តគំនិតទទួលយកអ្វីដែរថ្មី គិតវិជ្ជមានចំពោះរឿងទូទៅជុំវិញខ្លួន។
២. រក្សាចិត្តគ្រាដំបូងរបស់យើង ឱ្យបានគង់វង្ស៖ មានបុគ្គលិកជាច្រើនស្ទើរតែគ្រប់ស្ថាប័នទាំងរដ្ឋនិងឯកជន ពេលដែលចូលធ្វើការបានយូរបន្តិច ខ្លួនបែរជាភ្លេចអស់នូវអ្វីដែលជាការតាំងចិត្តគ្រាដំបូង។ ត្រូវចាំថា នៅគ្រាដំបូងរបស់យើងស្មារតីនៃការខិតខំ ការតាំងចិត្តគឺមានភាពខ្លាំងក្លា ដោយព្យាយាមធ្វើយ៉ាងណាដើម្បីធ្វើការអស់ពីសមត្ថិភាព ដើម្បីឱ្យការងារនោះឈានទៅមុខ។
៣. ចៅហ្វាយនាយកាន់តែស្តីបន្ទោស យើងកាន់តែចេះដឹង៖ បុគ្គលិកមួយចំនួននៅពេលដែលចៅហ្វាយនាយស្តីបន្ទោស គឺតែងតែអន់ចិត្តនឹងខ្លួនឯង ខឹង នឹងមានការគុំគួន ក៏ប៉ុន្តែយើងត្រូវគិតថា ការស្តីបន្ទោសរបស់ចៅហ្វាយនាយ គឺនាំមកនូវចំណេះដឹងព្រោះពេលគាត់ស្តីបន្ទោសគាត់តែង តែលើកយកនូវហេតុផលដើម្បីឱ្យយើងស្វែងយល់បន្ថែម យើងត្រូវចាត់ទុកថា វាជាការបង្ហាញផ្លូវឱ្យរីកចំរើន។
៤. ការងារច្រើនជាឱកាសអាចបានឡើងតំណែង៖នៅពេលចៅហ្វាយនាយដាក់ការងារឱ្យកាន់តែច្រើន ពុំមែនសុទ្ធតែជាបន្ទុកនោះទេ ចៅហ្វាយនាយប្រាកដជាចង់ឃើញពីសមត្ថភាព ទំនួលខុសត្រូវរបស់យើង ដូច្នេះក្នុងនាមជាបុគ្គលិកត្រូវទទួលការងារដោយចិត្តរីករាយ ព្រោះប្រសិនបើងធ្វេសប្រហែសតែបន្តិចនោះឱកាសឡើងតំណែងនឹងបាត់បង់ ត្បិតមានអ្នកដទៃទៀតជាច្រើនមកប្រជែង។
ការគិតបែបនេះ សម្ពាធការងារដែលធ្វើឱ្យអ្នករាថយ បាក់ទឹកចិត្ត អស់សង្ឃឹមនោះនឹងរលាយទៅ ដូច្នេះគ្រប់បញ្ហាដែលកើតឡើងក្នុងជីវិត យើងត្រូវតែព្យាយាម បើកចំហការគិត ដោយគ្រប់យ៉ាងដែលយើងជួបប្រទះសុទ្ធសឹងតែជាប្រយោជន៍ ការគិតវិជ្ជមាន ការថែរក្សានូវចិត្ត និងគំនិតឱ្យបានល្អទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏អ្នកអាចជំនះ ប្រឹងប្រែង ព្យាយាម តស៊ូ និងអត់ធ្មត់ បានគ្រប់ស្ថានការណ៍៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់