ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីជូនដំណឹងតម្រូវឲ្យការអនុវត្តរាល់សកម្មភាព ឬការជួបជុំ ឬការហាត់ប្រាណ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) ត្រូវអនុវត្តក្នុងទ្រង់ទ្រាយតូចក្រោម ១០នាក់ ដើម្បីកាត់បន្ថយហានិភ័យខ្ពស់នៃការឆ្លងជំងឺ Covid-19 ។
ការជូនដំណឹងនេះស្របពេលស្ថានភាពបច្ចុប្បន្ន ជំងឺកូរ៉ូណា ហៅ Covid-19 កំពុងរីករាលដាលខ្លាំងជាសកល។ ដោយហេតុនេះ ទើបក្រសួងអប់រំចេញវិធានការខាងលើ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលដោយសារជំងឺដ៏កាចសាហាវនេះជាមួយរាជរដ្ឋាភិបាល៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់