ដើមឈើគឺជាធាតុផ្សំមួយដែលជួយរំលេចនូវសោភណ្ឌភាពប្រាសាទក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ប៉ុន្តែវាក៏ផ្តល់នូវហានិភ័យផ្សេងៗផងដែរដល់ប្រាសាទដូចជា ងាប់ រលំ ឬបាក់មែក ដោយសារកត្តាអាកាសធាតុ សត្វល្អិត និងជម្ងឺ។ 

ឆ្លើយតបនឹងបញ្ហាទាំងនេះ អាជ្ញាធរជាតិព្រះវិហារបានសិក្សា ឃ្លាំមើល និងចាត់វិធានការជាប្រចាំ ដើម្បីការពារផលប៉ះពាល់ដើមឈើលើប្រាសាទទាំងអស់នេះ។

ជាក់ស្តែង នៅឆមាសទី១ក្នុងឆ្នាំ២០២០នេះ មន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានដកហូតឈើងាប់និងដើមឈើរលំដោយសារខ្យល់សរុបចំនួន៤៦ដើម និងកាត់សម្អាតមែកឈើបាក់ធ្លាក់ដោយសារខ្យល់ចំនួន៩មែក។ 

ដើមឈើដែលដុះក្បែរប្រាសាទ និងក្នុងតំបន់ប្រជុំជន ត្រូវបានកាត់ដោយប្រើរន្ទារតាមលក្ខណបច្ចេកទេសដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រាសាទនិងមនុស្ស៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ