ប្រធានាធិបតីកូឡុំប៊ី ប្រកាសបណ្តេញអ្នកការទូត អ៊ីស្រាអែលទាំងអស់ចេញ បន្ទាប់ពីយោធាអ៊ីស្រាអែលស្ទាក់ ចាប់កប៉ាល់ដែលធ្វើដំណើរទៅតំបន់ហ្គាហ្សា
កូឡុំប៊ី ៖ ប្រធានាធិបតីកូឡុំប៊ី Gustavo Petro នៅថ្ងៃពុធ ខែតុលា ឆ្នាំ២០២៥បានបណ្តេញអ្នកការទូតអ៊ីស្រាអែលទាំងអស់ដែលនៅសេសសល់នៅក្នុងប្រទេស ជុំវិញការស្ទាក់ចាប់របស់យោធាអ៊ីស្រាអែលទទៅលើកងនាវាជំនួយព្រំដែន Gaza និងឃុំខ្លួនសកម្មជនកូឡុំប៊ីពីរនាក់។យោងតាមសារព័ត៌មាន DW ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានលើកឡើងថា ប្រជាជនកូឡុំប៊ីបាន “ចូលរួមក្នុងសកម្មភាព មនុស្សធម៌ក្នុង សាមគ្គីភាព ជាមួយប៉ាឡេស្ទីន” ដោយបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយអ៊ីស្រាអែល ក៏កំពុងត្រូវបានព្យួរផងដែរ។
កងនាវាចរដែលបានចាកចេញពីប្រទេស អេស្ប៉ាញ កាលពីខែមុន បានដឹកសកម្មជនមកពីជាង ៤០ ប្រទេស រួមទាំងអ្នកធ្វើយុទ្ធនាការអាកាស ធាតុស៊ុយអែត Greta Thunberg ដែលស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីអ៊ីស្រាអែលស្ទាក់ចាប់កប៉ាល់ទូកជាច្រើនកាលពីល្ងាចថ្ងៃពុធ៕