ទប់ស្កាត់ការលិចលង់រដូវវស្សានេះ អភិបាលក្រុងភ្នំពេញជំរុញឱ្យអាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ ស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន
4 ឆ្នាំ មុន
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌ និង សង្កាត់ ទាំងអស់ត្រូវរៀបចំផែនការប្រមូលសំរាម ស្ដារប្រឡាយ លូ ស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនគ្រប់គ្រងឱ្យបានល្អ បញ្ចៀសការលិចលង់ និងកកស្ទះសំរាម នៅរដ្ដូវវស្សានេះ។លោកធ្វើការជំរុញបែបនេះនៅក្នុងកិច្ចប្រជុំជាមួយ អភិបាលខណ្ឌ សង្កាត់ ស្ដីពីការដោះស្រាយបញ្ហាប្រឡាយ លូ ដែលរងផលប៉ះពាល់ ពីជំនន់ទឹកភ្លៀង ក្នុងរាជធានី ភ្នំពេញ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។
លោកបន្ដថា បញ្ហាការស្ដារប្រឡាយ លូ ធំៗ ជាដែនសមត្ថកិច្ចរបស់សាលា រាជធានីភ្នំពេញជាអ្នកគ្រប់គ្រង ដោយឡែកបញ្ហាលូ ប្រឡាយ តូចៗ ជាដែនសមត្ថកិច្ចរបស់ អាជ្ញាធរខណ្ឌ និងសង្កាត់ជាអ្នកគ្រប់គ្រង យើងមានលូ ប្រឡាយគ្រប់គ្រាន់ហើយ ហេតុអីនៅពេលភ្លៀងម្ដងៗ នៅតែលិចលង់ដដែល៕SP