ចាប់បានជនជាតិវៀតណាម៩នាក់ ចូលមកលួចកាប់ឈើនៅខេត្តកោះកុង
ជនសង្ស័យ ចំនួន ១០នាក់ក្នុងនោះមាន ជនជាតិវៀតណាម ៩នាក់ រួមទាំងជនជាតិខ្មែរម្នាក់ ដែលបានលួចឆ្លងដែនចូលមក រុករាន កាប់ឈើខុស ច្បាប់លើទឹកដីកម្ពុជា ត្រូវបាន សមត្ថកិច្ចនគរបាលចម្រុះបានឃា ត់ខ្លួន កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចកោះស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។មន្រ្តីនគរបាលស្រុកគិរីសាគរបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានជនជាតិវៀតណាម ចូលមករុករានកាប់ឈើខុសច្បាប់ នៅកោះស្មាច់នោះអាជ្ញាធរ មូលដ្ឋានបានបង្កើតក្រុមការងារចម្រុះ ដោយមានលោកឧត្តមសេនីយទោ ឯក សំអាត លោកមេឃុំកោះស្តេច និងកម្លាំងអធិការដ្ឋាននគរបាលស្រុកបានចេញប្រតិបត្តិបានទាន់ពេលវេលា។សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមានចំនួន ១០នាក់ដោយមានជន ជាតិវៀតណាម ៩នាក់ និងជនជាតិខ្មែរម្នាក់។ចំណែកសម្ភារៈរឹបអូសបានរួមមានទូកកន្ទុយវែង ម៉ាស៊ីន២គ្រឿងរួមទាំងសម្ភារៈមួយចំនួនទៀតទុកជាភស្តុតាង។ក្រោយការឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនជ ន ស ង្ស័ យទាំង១០នាក់មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនិង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕