ភ្នំពេញ ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ ដល់ថ្ងទី១៥ ខែមិថុនា ឆ្នាំ២០២០ ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ១៧,៦៦០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៣,៣១៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃ រយៈពេល១៥ថ្ងៃ នៃខែមិថុនានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ។

ប្រភពដ៏ដែល បញ្ជាក់ថា ចំពោះថ្ងៃទី១៥ មិថុនា ពេញមួយថ្ងៃការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញមធ្យោបាយល្មើសសរុបចំនួន ៨៩១គ្រឿង ក្នុងនោះមានម៉ូតូចំនួន ៦៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ