សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ម្តងទៀតថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេស មានទីតាំងយោធា នៅទឹកដីកម្ពុជាឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាគ្មានត្រូវការ ទីតាំងយោធា នៅលើទឹកកម្ពុជា ហើយកម្ពុជាក៏មិនបោះទីតាំងនៅបរទេសដែរ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយពីមានពួកក្រុមប្រឆាំងនៅក្រៅប្រទេស និងទូតមួយចំនួន នៅកម្ពុជា តែងតែលើកឡើងថា ចិនបោះទីតាំងយោធា នៅតំបន់ឆ្នេររាម និងកន្លែង មួយចំនួនទៀតផងដែរ។
ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន រំលឹកថា មានទូតមួយនៅកម្ពុជាបញ្ជូនសារតាម មន្ដ្រីរាជរដ្ឋាភិបាលថា កម្ពុជា អនុញ្ញាត្តឲ្យតំបន់យោធារាម ទៅឲ្យចិនប្រើប្រាស់ផ្ដាច់មុខ។
សម្ដេចតេជោ បន្ដថា រហូតគេប្រើប្រាស់ពាក្យថា រឿងទាំងនេះ នាយករដ្ឋមន្ដ្រីកម្ពុជា គ្មានបាន ដឹងរឿងនឹងឡើយ ប៉ុន្ដែរដ្ឋមន្ដ្រីក្រសួងការពារជាតិ ជាអ្នកដឹងរឿងនឹង។សម្ដេចផ្ដាំផ្ញើត្រឡប់ ទៅវិញថា រឿងអ្វីក៏ដោយត្រូវរាយការណ៍មក នាយករដ្ឋមន្ដ្រីជាមុនសិន ទើបធ្វើការងារតាម ក្រោយ។
សម្ដេចតេជោ មានប្រសាសន៍ថា «យើងគ្មានគោលការណ៍ណាមួយ ដើម្បីផ្ដល់ឲ្យ បរទេស ណាប្រើប្រាស់មូលដ្ឋាន នៅក្នុងប្រទេសរបស់យើង ដែលផ្ទួយទៅរដ្ឋធម្មនុញ្ញរបស់យើងទេ។ ខ្ញុំបានបញ្ជាក់ច្រើនលើកហើយ កម្ពុជាសូមបញ្ជាក់សារជាថ្មីថា កម្ពុជាជាប្រទេសឯករាជ្យ និងអធិតេយ្យភាព កម្ពុជាមិនចូលរួមជាមួយអ្នកនេះ ប្រឆាំងជាមួយអ្នកនោះ មិនអនុញ្ញាត្តឲ្យ មានទីតាំងយោធាបរទេស មកលើទឹកដីរបស់ខ្លួន ហើយយើងមិនបោះទីតាំង យោធារបស់ យើង ទៅលើបរទេសដែរ»។
សម្ដេចតេជោ បន្ថែមថា លើលែងតែក្រោមឆ័ត្រអង្កការសហប្រជាជាតិ ដែលកម្ពុជាបញ្ជូន កងទ័ពទៅទីនោះ។សម្ដេចថា កម្ពុជាមានសិទ្ធធ្វើអ្វីទាំងអស់ ដែលកម្ពុជាចង់ធ្វើ។សម្ដេចថា កម្ពុជាស្វាគមន៍ជំនួយបរទេសទាំងអស់មកពី អាមេរិក បារាំង ចិន ជាដើម ដើម្បីអភិវឌ្ឍកម្ពុជា ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត។
ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសថា មូលដ្ឋានជើងទឹករាមរបស់កម្ពុជា ស្វាគមន៍គ្រប់ប្រទេសទាំងអស់ ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួន មកសុំចត និងឈប់សម្រាក់ ឬក៏ចូលរួមធ្វើសមយុទ្ធ ជាមួយកម្ពុជា។សម្ដេចថា កម្ពុជាមិនមែនធ្វើសម យុទ្ធជាមួយចិនទេ អាមេរិក បារាំង ការណាដារ ជប៉ុន កម្ពុជាធ្វើទាំងអស់ ដែលចង់ធ្វើជា មួយកម្ពុជា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ