បញ្ហាសំរាមកំពុងតែកើតឡើងពីរមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងតំបន់ទេសចរណ៍ដែលទើបរកឃើញថ្មីឈ្មោះថា ខ្នងផ្សារ ដែលមានទីតាំងជាប់គ្នារវាងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។​សំរាមទាំងនេះវាអាចកើតឡើងដោយសារតែក្រុមមនុស្សស្រលាញ់ទេសភាព ឬធម្មជាតិមួយចំនួនដែលបានទៅលេងនៅតំបន់នោះ ។ សូមបញ្ជាក់ថាតំបន់ទេសចរណ៍មួយនេះ កំពុងតែទាក់ទាញ់អារម្មណ៍ប្រិយមិត្តអ្នកទេសចរណ៍ជាច្រើន ដោយសារតែមានទេសភាពស្អាតប្លែកពីតំបន់ទេសចរណ៍ធម្មជាតិផ្សេងៗក្នុងប្រទេសកម្ពុជា ។​តែអ្វីកំពុងប្រឈម និងកើតជាបញ្ហានោះ គឺបញ្ហាសំរាមនេះឯង ។ នេះគ្រាន់តែជាតំបន់ទេសចរណ៍មួយទើបល្បី និងមានមនុស្សទៅលេងកម្សាន្តពុំសូវច្រើនកុះករ ប៉ុន្តែមានសំរាមខ្លះៗបាត់ទៅហើយ ចុះ២ទៅ៣ឆ្នាំទៀត បើមានមនុស្សទៅលេងច្រើន ហើយចោលសំរាមគ្មានសណ្តាប់ធ្លាប់បែបនេះ តើសំរាមកើនឡើងច្រើនបែបណា ? ហើយគួរបន្ទោសអ្នកណា?​

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ