ដោយខ្លាចប៉ូលីសផាកពិន័យ ប្រជាពលរដ្ឋសម្រុកទៅបើកយកប័ណ្ណបើកបរថ្មី ស្រាប់តែក្រសួងសាធារណការ និងដឹកជញ្ជូនអំពាវនាវឲ្យបងប្អូនរក្សាគម្លាត ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩
យោងតាមគេហទំព័រហ្វេសបុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា ៖ សូមអរគុណសម្រាប់ការទទួលសេវាបណ្ណបើកបរនៅផ្សារទំនើបអុីអនទី១ និង២ យ៉ាងច្រើនកុះករ។សូមរក្សាគម្លាត និងគោលការណ៍អនាម័យតាមការណែនាំ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា!!!ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវ និងស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំ ដោយមានការសម្របសម្រួលរបស់មន្ត្រីផ្ទាល់ពេលមកទទួលសេវាបណ្ណបើកបរ និងបន្តរក្សាភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវតាមការចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ទាំងអស់គ្នា។ក្រសួងសាធារណការ និងដឹកជញ្ជូន សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួល និងប្រើប្រាស់សេវានៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត នៅផ្សារទំនើបអុីអនទី១ និង២ យ៉ាងច្រើនកុះករក្នុងរយៈពេលថ្មីៗនេះ។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ