ភ្នំពេញ​ ៖​ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ  ណែនាំឱ្យគណបក្សខ្មែរឈប់ក្រ រៀបចំបំពេញបែបបទឡើងវិញ ក្នុងការស្នើសុំថតចម្លងច្បាប់ដើម នៃលក្ខន្តិកៈគណបក្សរបស់ខ្លួន ដែលតម្កល់ទុកក្នុងក្រសួងមហាផ្ទៃ ដោយក្នុងនោះ ត្រូវដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ នៃទីស្នាក់ការកណ្តាលគណបក្ស ដើម្បីធ្វើការស្រាវជ្រាវ និងមានកំណត់ហេតុរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឱ្យបានច្បាស់លាស់ អំពីករណីបាត់បង់ច្បាប់ដើម រួចហើយត្រូវដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃសារជាថ្មី។ ទន្ទឹមនេះដែរគណបក្ស ត្រូវអនុលោមតាមលក្ខខណ្ឌកំណត់ក្នុងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ គណបក្សខ្មែរឈប់ក្រ និងត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរជូនមកក្រសួងមហាផ្ទៃ អំពីអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាលបច្ចុប្បន្នជាកំណត់ ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ