ជំទាវ ឱ វណ្ណឌីន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ថា ៖ សូមប្រជាពលរដ្ឋកម្ពុជា កុំភ្លេចខ្លួនឲ្យសោះ ទោះកម្ពុជាពុំទាន់រកឃើញករណីឆ្លងថ្មីណាមួយទៀតក៏ដោយ។ ឆ្លើយតបសំនួរអ្នកសារព័ត៌មានលោកជំទាវបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើបុគ្គលភ្លេចខ្លួន គិតថា យើងអស់មានបញ្ហាជំងឺកូវីដ១៩ ហើយវិធានការនៃការការពារខ្លួនមិនបានអនុវត្តន៍វិធានការការពារឲ្យបានខ្ជាប់ខ្ជួន អញ្ចឹងការរាតត្បាត ឬការវាយលុកនៃវីរសកូវីដ១៩នឹងអាចកើតមានឡើង។ លោកជំទាវថា បច្ចុប្បន្នយើងកំពុងស្ថិតនៅខ្សែបន្ទាត់ក្រហម ដូចនេះជើងរបស់យើងមិនត្រូវហួសខ្សែរបន្ទាត់ក្រហមនេះឡើយ ធ្វើយ៉ាងមិចឲ្យនៅប៉ុនហ្នឹង ពិសេសត្រូវតែអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឬក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ ។ ដោយPP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ