(នៅចាំករណីនេះទេ)ទីបំផុត ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចផ្ទន្ទាទោស ម្តាយ ១១ឆ្នាំ ឯកូនស្រី ១០ឆ្នាំ រឿងករណីឃាតកម្ម
រាជធានីភ្នំពេញ៖ ចៅក្រមសាលាឧទ្ធរណ៍ លោក អ៊ិន ចាន់វិបុល នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចប្រកាសសាលដីកាផ្តន្ទាទោសជនជាប់ចោទ ដែលជាម្តាយ និងកូនស្រី ដែលចាក់សម្លាប់កូនប្រសា-ប្តី ដោយតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ។យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក ពិរុទ្ធជនជាម្តាយក្មេក ឈ្មោះ គង់ ធីតា ហៅម៉ាក់ស្រីស អាយុ៤៩ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ មានទីលំនៅផ្ទះលេខ២៣ហ្ស៊ី ផ្លូវបេតុង ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ១១ឆ្នាំ និងកូនស្រីដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះឈ្មោះ ង៉ូយ សុម៉ារី ហៅស្រីស អាយុ២០ឆ្នាំ ដាក់ពន្ធនាគារ១០ឆ្នាំ និងតម្រូវឱ្យជនជាប់ចោទទាំង ២នាក់ សងសំណង ២០០លានរៀល ។ពិរុទ្ធជនជាម្ដាយ និងកូនស្រីនេះ បានចាក់សម្លាប់ជនរងគ្រោះឈ្មោះ គឹម យ៉ត ហៅ គឹម សីហា ភេទប្រុស អាយុ ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទិញ-លក់អចលនទ្រព្យ ស្នាក់នៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅកម្ពុជាក្រោម ។សូមបញ្ជាក់ថា លោក សុង ប៊ុណ្ណារិទ្ធី ចៅក្រមជំនុំជម្រះសាលាដបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសសាលក្រមលើសំណុំរឿងឃាតកម្ម ដែលម្តាយ និងកូនស្រីរូបនេះ ដោយចោទពីបទឃាតកម្មតាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងពិន័យជាប្រាក់ចំនួន២០០លានរៀល៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ