រដ្ឋបាល ខេត្ត ព្រះវិហារ បានអោយដឹងថា កាលពី ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០២ លោកគោស៊ុំ ប៊ុនសឿតស៊ុ ប៊ុន សឿត អភិបាលខេត្តស្តីទី អមដំណើរដោយ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន, លោកអភិបាលស្រុក ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ ស្ពានស្ទឹងស្ដៅ ដែលរងការឆេះដោយភ្លើងព្រៃ នារដូវប្រាំងកន្លងទៅ ។
ក្រុមការងារ កំពុងមមាញឹកក្នុងការស្ថាបនាឡើងវិញ ជំនួសដោយស្ពានដែកបេឡេត៍ក្រាលឈើ ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែងពី លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ, លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន,លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន,លោក អភិបាលខេត្តព្រះវិហារ ប្រាក់ សុវណ្ណ អនុវត្តការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
ស្ពាននេះមានប្រវែង 48ម ទទឹង 4,20ម ស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្លងទៅកាន់ភូមិចំនួន២ និងដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក។
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ