(ខេត្តពោធិ៍សាត់)៖ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនមនុស្សពីរនាក់ ដែលសង្ស័យថាជាជនដៃដល់ក្នុងករណីឃាតកម្មដោយចោទថាចេះអំពើអាបធ្មប់។
អំពើឃាតកម្មនេះ កើតឡើងនៅត្រង់ចំណុចអំពិលផ្អែម ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ហើយត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំឈើតុំ បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ កាលពីម្សិលម៉ិញនេះ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ញ៉ាំង ធីម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ប៉ាត លី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធនៃសព) បច្ចុប្បន្នរស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការឃាត់ខ្លួនជនសង្ស័យទាំងពីររូបនេះ គឺជាប់ពាក់ព័ន្ធអំពើឃាតកម្ម(កាប់សម្លាប់និងពូថៅ) លើជនរងគ្រោះឈ្មោះ ប្រាក់ ប៊ន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ រួចបោះទៅក្នុងឡធ្យូង ដោយចោទជនរងគ្រោះថា ចេះធ្វើអំពើផ្លូវងងឹត(អាបធ្មប់)។ករណីឃាតកម្ម កាប់សម្លាប់មនុស្សនេះបានកើតឡើងតាំងពីវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០កន្លងមកម្ល៉េះ រហូតដល់ធុំក្លិនស្អុយទើបបង្ករការភ្ញាក់ផ្អើលដល់អ្នកភូមិ។ ចំពោះករណីនេះសមត្ថកិច្ចនគរបាលកំពុងមមាញឹកបើកការស៊ើបអង្កេតនៅឡើយ គឺពុំទាន់អាចបង្ហាញព័ត៌មានឱ្យលម្អិតបាននៅឡើយទេ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ