សកម្មជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិភិក្ខុ លួន សុវ៉ាត មានទំនាក់ទំនងស្នេហាជាមួយម្តាយកូន ត្រូវសមត្ថកិច្ចខេត្តសៀមរាប សម្រេចឲ្យផ្សឹក
សៀមរាប៖ សមត្ថកិច្ចពាក់ព័ន្ធនិងមន្ត្រីសង្ឃខេត្តសៀមរាប បានស្រាវជ្រាវរហូតសម្រេចឲ្យផ្សឹក ភិក្ខុ លួន សុវ៉ាត បច្ចុប្បន្ន សកម្មជនសិទ្ធិមនុស្សរបស់អង្គការសហ
ប្រជាជាតិ។គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មី ៗ នេះ មាន់ផេកហ្វេស្បកមួយឈ្មោះ srey daChi-Kraeng បានបង្ហោះសារសំលេង ទំនាក់ទំនងស្នេហារវាងភិក្ខុ មិនដឹងគង់នៅទីណា ពីរនាក់ ( ម្តាយ ( ជា Srey Da លួន សុវ៉ាត បច្ចុប្បន្ន សកម្មជនសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ) ជាមួយស្ត្រីភេទ បានរៀបរាប់ពីសេចក្តីស្នេហាយ៉ាងស៊ីជម្រៅ និងកូន ) ។ ការទំនាក់ទំនងនេះ ( មាតុគ្រាម ) ដែលក្នុងវិន័យសង្ឃត្រូវបានហាមឃាត់ ។ សារសម្លេងនេះបាននឹងកំពុងចែក ចាយក្នុងបណ្តាញសង្គម ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និង សាសនាដែលជាសាសនារបស់រដ្ឋ។យោងកំណត់ហេតុអង្គប្រជុំថេរសភាខេត្តសៀមរាប នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ យោងតាមសិក្ខាបទភិក្ខុ ២២៧ ត្រង់ អាបត្តិបរាជិក អង្គប្រជុំថេរសភាខេត្ត បានស្តាប់វីដេអូសារសំឡេងសន្ទនារៀបរាប់ពីសេចក្តីស្នេហា យ៉ាងស៊ីជម្រៅរវាងភិក្ខុ លួន សុវ៉ាត ជាមួយស្ត្រីជាម្តាយនិងកូនស្រី ព្រមទាំងបានស្ដាប់ កំណត់ហេតុស្តាប់ការបំភ្លឺរបស់កូនស្រីមួយរូបអង្គប្រជុំសន្មតថា ភិក្ខុរូបនេះពិតជាបាន សេពមេថុនធម្ម ( មាតុគ្រាម ) ជាមួយស្ត្រីភេទពិតប្រាកដមែន ។ តាមព្រះវិន័យចែងក្នុងសិក្ខាបទ ត្រង់អាបត្តិបរាជិក ( សេពមេថុនធម្ម ) ភិក្ខុអង្គ ណាបានប្រព្រឹត្តធ្វើឲ្យកន្លង់ ត្រូវតែចាកចេញពីភិក្ខុភាវៈ ។ សម្រេច ៖ ប្រកាសផ្សឹកភិក្ខុ លួន សុវ៉ាត គង់មិនអចិន្ត្រៃយ៍នៅវត្តស្លែង ក្នុងភូមិព្រីង ឃុំជី ក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ចេញពីភេទជាបព្វជិតចាប់ពីថ្ងៃចេញសង្ឃ សម្រេចនេះតទៅ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ