ភ្នំពេញ ៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា ការសាងសង់ ព្រលាន យន្តហោះថ្មី នៅតារាសាគរ ស្ថិតក្នុងខេត្តកោះកុង រហូតមកដល់ពេលនេះ សម្រេចបាន៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់ នៅដើមឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តកោះកុង “នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង បានថ្លែងថា «សម្រាប់ការកសាង ព្រលានយន្តហោះ តារាសាគរ ឥឡូវនេះយើងកសាងដល់ រេវេផ្លូវហើយ ហើយកំណត់ថា មុននេះបើយើងអត់មានផលប៉ះពាល់ នៅដំណាក់កូវីដនេះគឺថា ឲ្យចប់នៅចុងឆ្នាំ ២០២០ នេះតែម្ដង តែដំណាក់កាលនេះ អាចចប់នៅចុងឆ្នាំ ឬក្រុមហ៊ុន គាត់ព្យាយាម ឲ្យចប់នៅចុងឆ្នាំ តែបើមានយថា ហេតុ អាចដើមឆ្នាំ២០២១ រហូតមកដល់ពេលនេះអាចថា សាងសង់ បាន៥០ទៅ៦០ភាគរយ ហើយ»។លោកស្រីបន្ដថា ចំពោះការលើកឡើងថា ព្រលានយន្តហោះ តារាសាគរ បំរើឲ្យវិស័យយោធា នោះ គឺមិនពិតឡើយ ។លោកថា ព្រោះតំបន់នោះជាតំបន់ វិស្សមកាលទេសចរណ៍ ធ្វើឡើង សម្រាប់តែទទួលភ្ញៀវទេសចរ និងពាណិជ្ជកម្ម ដោយឡែកតំបន់យោធា គឺជាតំបន់ ដែល ត្រូវហាមឃាត់ និងជាតំបន់ការពារ មិនអាចឲ្យមកលាយលំគ្នា បានឡើយ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ