ទុកពេល៣ខែ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យកក្រដាសប្រាក់ ១$ ២$ និង ៥$ មកធនាគារជាតិ នៃកម្ពុជា
នៅល្ងាចថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលទ្ធផលជាផ្លូវការនៃកិច្ចប្រជុំអំពីកិច្ចពិភាក្សាបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារ ប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ។
ធនាគារជាតិបានគូសបញ្ជាក់ថា ដោយសារនៅពេលមានវិបត្តិសេដ្ឋកិច្ចបែបនេះ តម្រូវឱ្យប្រើប្រាស់ ឬ ចរាចរន៍លុយរៀលខ្មែរ ឱ្យបានច្រើន ហើយការប្រើប្រាស់លុយដុល្លារអាមេរិកនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃរូបិយវត្ថុខ្មែរ ធ្វើឱ្យលុយរៀលធ្លាក់ថ្លៃជាខ្លាំង ។ ម្យ៉ាងវិញទៀតប្រាក់ដុល្លារប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ នេះបានគរជន់ជាខ្លាំងនៅធនាគារជាតិ ។ជាវិធានការធនាគារជាតិនៃកម្ពុជា នឹងផ្ដល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ មកធនាគារជាតិកម្ពុជា ដើម្បីដឹកជញ្ជូនទៅក្រប្រទេសដោយឥតគិតកម្រៃសេវា៕SS
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ