ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆ្លង ជំងឺកូវីដ-១៩ មានលក្ខណៈកាចសាហាវ និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ នៅលើសកលលោកទាំងមូលក៏ដោយ ក៏ជំងឺនេះ មិនបង្កគ្រោះថ្នាក់ពិសពុលកាចសហាវ ដូចការ ផ្សព្វផ្សាយព័ត៌មានក្លែងបន្លំ តាមប្រព័ន្ធផ្សព្វ ផ្សាយ បង្កឡើងដោយជនអគតិមួយក្តាប់តូច ដែលតែងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបំផ្លិចបំផ្លាញសេចក្ដីសុខប្រជាជនកម្ពុជា និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។

យោងតាមសារលិខិតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាស «ទិវាសេរីភាព សារព័ត៌មាន សកលលោក» លើកទី២៧ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ចេញផ្សាយកាលពីថ្ងៃទី៣០ មេសា ថា ជាលទ្ធផលនៃការខិតខំប្រឹងប្រែង និងវិធានការទប់ស្កាត់ បានទាន់ពេលវេលារបស់រាជរដ្ឋាភិបាល ក្នុងបញ្ហាជំងឺកូវីដ-១៩ ដែលកើតមាននៅកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា «ថ្វីត្បិតតែការឆ្លងរីករាលដាលវីរុសកូវីដ-១៩ មានលក្ខណៈកាច សាហាវ និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់អាយុជីវិតមនុស្សនៅលើសកលលោក ទាំងមូលក៏ដោយ ក៏ជំងឺនេះមិនបង្កគ្រោះថ្នាក់ពិសពុលកាច សហាវដូចការផ្សព្វផ្សាយព័ត៌មានក្លែង បន្លំតាមប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមមួយ ចំនួនដែលបង្កឡើងដោយជនអគតិមួយ ក្តាប់តូចដែលតែងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីបំផ្លិចបំផ្លាញសេចក្ដីសុខ ការរស់ឡើងវិញ របស់ប្រជាជនកម្ពុជា និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់»។
សម្ដេចតេជោបន្ដថា ក្នុងកាលៈទេសដែលប្រទេសកម្ពុជា ក៏ដូច សកលលោកទាំងមូលកំពុង ជួប ប្រទះមហន្ដរា យនៃការឆ្លងរីករាលនៃវីរុសកូវីដ-១៩ ពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែង បន្លំបង្ក ចលាចល ភាពវឹកវរ នៅក្នុងសង្គម និងធ្វើឲ្យប្រជាជនកើតជំងឺភ័យខ្លាច ហើយទម្លាក់កំហុស និងវាយប្រហារមកលើ រាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា « ខ្ញុំសូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ចូលរួមឲ្យបាន សកម្មថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងបន្លំតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ ទំនងសង្គមនានា ដោយការផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ ឲ្យប្រជាពលរដ្ឋបាន យល់ដឹងទាន់សភាពការណ៍»។

សម្ដេចតេជោ ស្នើឲ្យអ្នកសារព័ត៌មានទាំងអស់បន្ដកិច្ចខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មានអប់រំ ដល់ប្រជា ពលរដ្ឋ ដើម្បីបង្កើនការប្រុងប្រយ័ត្នជាប់ជានិច្ច រួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ ជំងឺនេះ ដោយការរស់នៅប្រកបដោយ អនាម័យល្អ រក្សាគម្លាតសង្គម និងអនុវត្តឲ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន តាម ការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការរស់នៅដោយគ្មានអនាម័យ និងការប្រមូលផ្ដុំគ្នា ដែលជាប្រភពនៃការចម្លងជំងឺដែលបង្កឡើងដោយវីរុស កូរូណាថ្មី។

សម្ដេចតេជោ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងលើកម្ពស់សិទ្ធ សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពខាងសារព័ត៌មាន ដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្ដីពី របបសារព័ត៌មាន ដែលធានានូវឯករាជ្យភាព នៃការផ្សាយព័ត៌មាន ដោយគ្មានការត្រួតពិនិត្យជាមុន សិទ្ធិនៃការរក្សា ការសម្ងាត់ ស្ដីពី ប្រភព័ត៌មានរបស់ខ្លួន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមាន ថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រងចំពោះវិជ្ជាជីវៈ ក្នុងការផ្សព្វផ្សាយ ព័ត៌មាន។ស្ថិតនៅក្នុងកាលៈទេសៈ នៃការឆ្លងរីករាលដាលនៃវីរុស SARA-CoV-2 ដ៏កាចសាហាវនេះ សូមឲ្យស្ថាប័នសារព័ត៌មាន ទាំងអស់ផ្សព្វផ្សាយព័ត៌មានដោយមានការប្រុងប្រយ័ត្នខ្ពស់ និងមានប្រភព ច្បាស់លាស់ ផ្ទៀងផ្ទាត់ព័ត៌មាន ឲ្យបានប្រាកដប្រជា ហើយព័ត៌មានដែលយកជាផ្លូវការ គឺប្រភពព័ត៌មាន ដែលចេញពីក្រសួងសុខាភិបាល តែមួយគត់»៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ