អភិបាលខេត្តតាកែវ ណែនាំមន្រ្តីកសិកម្មពង្រឹងការត្រួតពិនិត្យការនាំចូលជី និងថ្នាំកសិកម្មពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកខេត្តតាកែវ
តាកែវ ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រទី ២០ ខែកញ្ញា ឆ្នាំ ២០២៤នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានធ្វើការណែនាំ និងរំលឹកដល់មន្ត្រីកសិកម្ម រួមនឹងមន្រ្តីពាក់ព័ន្ធដែលឈរជើងនៅតាមច្រកទ្វាព្រំដែនកម្ពុជា-វៀតណាម ត្រូវពង្រឹងការត្រួតពិនិត្យអោយបានម៉ឺងម៉ាត់ លើកការនាំចូលជីសិរីរាង្គ និងថ្នាំកសិកម្មពីប្រទេសវៀតណាម ដែលចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែននានារបស់ខេត្តតាកែវ។
លោក វ៉ី សំណាង បានមានប្រសាសន៍ថា វិស័យកសិកម្មគឺជាវិស័យសក្តានុពលរបស់ខេត្ត ដែលមានបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង៧០ភាគរយ ប្រកបរបរកសិកម្មនេះ ពិសេសដំណាំស្រូវ ដែលអាចនាំចេញទៅលក់នៅប្រទេសជិតខាងក្នុងមួយឆ្នាំៗរាប់ម៉ឺនតោនទៀតផង។ ក្នុងនោះដែរដើម្បីអោយផលដំណាំមានទិន្នផលខ្ពស់ទាល់តែមានការការថែទាំដាក់ជី ប្រើប្រាស់ពូជស្រូវស្របតាមលក្ខណៈបច្ចេកទេស និងការបាញ់ថ្នាំសម្លាប់សត្វចង្រៃជាដើម។
លោកអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្តថា ដើម្បីចូលរួមលើកកម្ពស់ជីវភាព និងទិន្នផលដំណាំរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ គប្បីមន្រ្តីកសិកម្ម ត្រូវសហការជាមួយប្រធានច្រកទ្វាព្រំដែននានាដែលជាប់និងប្រទេសវៀតណាម រួមនិងអាជ្ញាធរស្រុក ពង្រឹងយន្តការត្រួតពិនិត្យ រាល់ការនាំចូលពូជស្រូវ ជី និងថ្នាំកសិកម្មផ្សេងៗ ត្រូវស្វែងរកប្រភពអោយបានច្បាស់លាស់ មាន ស្ដង់ដារឺអត់ ព្រោះជីកសិកម្មខ្លះបង្កើតជាសត្វល្អិតចង្រៃបំផ្លាញដំណាំពលរដ្ឋពេលយកទៅប្រើប្រាស់។
នៅក្នុងឱកាសនោះដែរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវស្វែងរកទីទួលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងករណីកើតមានគ្រោះទឹកជំនន់ដោយប្រការណាមួយ ត្រូវបន្តយកចិត្តទុកដាក់ ដោយត្រៀមលក្ខណៈបង្ការទុកជាមុន មានទាំងសម្ភារៈ និងមធ្យោបាយដឹកជញ្ជូន ដើម្បីជួយពលរដ្ឋដែលរងគ្រោះបានទាន់ពេលវេលាផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ