បន្ទាប់ពីមានករណីពលរដ្ឋ៦នាក់បានស្លាប់ នៅខេត្តបន្ទាយមានជ័យ និង១១នាក់ទៀតចូលពេទ្យ ដោយសារពុលស្រាថ្នាំចិនសែ (តាំងកួយ ច្រកដបទឹកសុទ្ធ) នៅបីកន្លែងដោយឡែកពីគ្នា មន្ត្រី​ជំនាញ​បានចុះទៅដល់ទីតាំង​ចែកចាយ និង ផលិត ស្រា​ចិន​សែ យីហោ តាំង​គួ​យ ស្ថិតនៅ ភូមិ បាក់​ខែង​លើ សង្កាត់ បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ​តែម្ចាស់សិប្បកម្មបានបិទទ្វារ និងយកវត្ថុតាងមួយចំនួនបោះចោលនៅដីឡូតិ៍មួយកន្លែង។ តាមមន្រ្តីជំនាញ ស្រាវជ្រាវឃើញថា ​ម្ចាស់សិប្បកម្មបានទិញអាលកុលពីក្រុមហ៊ុនដែលមានស្តង់ដារមួយ តែដោយសារ​អាល់កុល​ថ្លៃ​ក៏​ទៅ​ទិញ​អាល់កុល​កន្លែង​ផ្សេង​ចំ​អាល់កុល​ក្លែងក្លាយ ​ធ្វើ​ពី​មេ​តា​ណុល​។ អាល់កុល​ក្លែងក្លាយ​ធ្វើ​ពី​មេ​តា​ណុល​យកមក​ផលិត​ស្រា​ជាហេតុ​ធ្វើ​ពុល​អ្នក​ផឹក​។ ព័ត៌មានបន្ថែមនឹងផ្សាយជូនពេលក្រោយទៀត៕គួរបញ្ជាក់ថានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានធ្វើការយ៉ាងសកម្មក្នុងការចុះត្រួតពិនិត្យ និងស្រាវជ្រាវស្វែងរកស្រាថ្នាំយីហោ «តាំង កួយ» តាមបណ្តាតូបលក់ទំនិញ ផ្ទះលក់ស្រាថ្នាំ ថ្នាំបុរាណ ទូទាំងប្រទេសគោលបំណងនៃការស្រាវជ្រាវ គឺដើម្បីប្រមូលត្រលប់មកវិញនូវស្រាថ្នាំយីហោ «តាំង កួយ» ដែលមានការសង្ស័យអាចមានហានិភ័យដល់សុខភាព គ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកប្រើប្រាស់។ មន្ត្រីនៃអគ្គនាយក ក.ប.ប សូមអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជាពិសេសដល់អ្នកទទួលទាន សូមកុំប្រើប្រាស់ ឬទទួលទានស្រា ឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ