ក្នុងអំឡុងពេលមានវិបត្តិ ជាធម្មតាអ្នកមានអារម្មណ៍ទុក្ខព្រួយសោកសៅ តានតឹងផ្លូវចិត្តច្របូកច្រប ល់ ភ័យខ្លាច ឬខឹងមួម៉ៅជាដើម ដើម្បីកាត់បន្ថយអារម្មណ៍ទាំងនេះ អ្នកគួរអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖

១ អ្នកអាចជជែកកម្សាន្តជាមួយមនុស្សដែលអ្នកទុកចិត្ត ដោយធ្វើការទំនាក់ទំនងជាមិត្តមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកដើម្បីបន្ធូរអារម្មណ៍ តាមរយៈទូរស័ព្ទឬតាមបណ្តាញសង្គម។

២ ប្រសិនបើអ្នកសម្រាកនៅផ្ទះ សូមរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ ដូចជា ការបរិភោគអារហារឱ្យបានត្រឹមត្រូវ គេងឱ្យបានគ្រប់គ្រាន់ ហាត់ប្រាណឱ្យបានទៀងទាត់ ហើយរក្សាទំនាក់ទំនងក្នុងសង្គមជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក ។

៣ កុំពិសារបារី គ្រឿងស្រវឹង ឬសារធាតុញៀនផ្សេងៗ ដើម្បីដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់អ្នកប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ច្របូកច្របល់ សូមធ្វើការពិភាក្សាជាមួយមន្ត្រីសុខាភិបាល ឬអ្នកប្រឹក្សា។

៤ សូមស្វែងរកព័ត៌មាន ពិត ប្រមូលព័ត៌មានដែឡអាចនឹងជួយអ្នកធ្វើការសម្រេចចិត្តទៅលើហានិភ័យដោយភាពត្រឹមត្រូវដូច្នេះអ្នកអាចមានការប្រុងប្រយ័ត្នបានត្រឹមត្រូវ។

សូមស្វែងរកព័ត៌មានដែលអាចជឿទុកចិត្តបានដូចជាគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ឬហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ឬគេហទំព័ររបស់អង្គការសុខភាពពិភពលោក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ