កាលពីថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០២០
មន្ត្រីឧទ្យានុរក្សជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តក្រចេះបានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តឃុំវឌ្ឍន: ស្រុកសំបូរ ខេត្តក្រចេះ ប្រទះឃើញករណីកាប់គាស់រុករានទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ ចំនួន០៣ករណី។ នេះបើយោងតាម គេហទំព័រហ្វេសបុលរបស់ ក្រសួងបរិស្ថាន ។ មន្ត្រីឧទ្យានុរក្សបានធ្វើការអប់រំណែនាំពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពបទល្មើសក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងដកហូតបានម៉ូតូចំនួន០៥គ្រឿង,រណាយន្តធុនតូចចំនួន០៤គ្រឿង,ពូថៅចំនួន០១,កាំបិតចំនួន០៦ និងចបកាប់ចំនួន០៦ បច្ចុប្បន្នវត្ថុតាងទាំងអស់នេះត្រូវយកមករក្សាទុកនៅស្នាក់គម្ពោធគយ៕ដោយPP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ