ហ្សាការតា ៖ កងទ័ពជើងទឹកឥណ្ឌូណេស៊ី និងរុស្ស៊ីកំពុងតាមដានលើកិច្ចព្រមព្រៀងមួយ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ វិចិ្ឆកា ២០២៤។

ពួកគេក៏កំពុងធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងផងដែរ ប៉ុន្តែមន្ត្រីនៅទីក្រុងហ្សាការតា បានទទូចថានោះមិនមែនមានន័យថា ពួកគេកំពុងចូលរួមជាមួយរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែននោះទេ។ ក្រសួងការពារជាតិឥណ្ឌូណេស៊ីនិយាយថា សមយុទ្ធយោធាជើងទឹកនេះ នឹងដំណើរការរហូតដល់ថ្ងៃសុក្រទី៨ ខែវិច្ឆិកា ក្នុងនោះក៏មាននាវាចម្បាំងចំនួន៧គ្រឿង។

មេបញ្ជាការកងនាវាចរឥណ្ឌូណេស៊ី លោក Denih Hendrata និយាយថា ប្រទេសរបស់លោកចង់ប្រកាសថា ឥណ្ឌូណេស៊ីនឹងមិននៅខាងនរណាម្នាក់ឡើយ ក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ សមយុទ្ធនេះកើតឡើងបន្ទាប់ពីប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើទស្សនកិច្ចនៅរុស្ស៊ី កាលពី ខែកក្កដា មុនចូលកាន់តំណែង។

នាឱកាសនោះ ប្រធានាធិបតីឥណ្ឌូណេស៊ី និងរុស្ស៊ី បានយល់ព្រមពង្រឹងទំនាក់ទំនងទ្វេភាគី ប៉ុន្តែមិនបានបញ្ជាក់ថាតើមានអ្វីខ្លះនោះទេ។ យ៉ាងណា ឥណ្ឌូណេស៊ីបានប្រកាសក្តែងៗថាខ្លួននៅតែប្រកាន់គោលនយោបាយការបរទេសមិនចូលបក្ស សម្ព័ន្ធជាមួយប្រទេសដទៃជាយូរមកហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ