ពិតជាអស្ចារ្យណាស់កម្ពុជាមានស្ត្រីទីមួយដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធាររបស់អាមេរិកហើយ ។និស្សិតដែលបញ្ចប់ការសិក្សានោះគឺកញ្
កញ្ញា មៀច សិទ្ធិការ្យជេស្សីការ ជាកូនទោលក្នុងចំណោមបងប្អូន៣នាក់ ។អាស្រ័យដោយការព្យាយាមខិតខំរៀនសូត្រនិងការប្តេជ្ញាចិត្ត
កញ្ញា មៀច សិទ្ធិការ្យជេស្សីការ បានទទួលអាហារូបករណ៍ នៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិកដែលជាសាលាយោធាដ៏ល្បី
។ជាមួយគ្នានេះកញ្ញាបន្តការសិក្សាយកអនុបណ្ឌិតផ្នែគច្បាប់អន្តរជាតិ បន្ថែមទៀតពីសាលា Essexប្រទេសអង់គ្លេស នៅឆ្នាំ២០១៣។
កញ្ញា មៀច សិទ្ធិការ្យជេស្សីការ យបានឱ្យដឹងថា ការសិក្សានៅទីនោះ ពិតជាលំបាកណាស់ ព្រោះជាសាលាទាហានតម្រូវឱ្យមានវិន័យ និងហាត់ទាហានក្នុងពេលរៀនមុខវិជ្ជាដូចជា៖លោតឆត្រ័យោង ថ្មើរជើង និងជំនាញយោធារផ្សេងជាច្រើន ។កញ្ញាបានលើកឡើងថាតែបើទោះបីជាលំបាកយ៉ាងណា ក៏នាងនឹងខិតខំតស៊ូ យកជោគជ័យឱ្យបានដោយកញ្ញាគិតថា អត់មានអ្វីដែលយើងធ្វើមិនបាននោះទេ បើយើងខំប្រឹងប្រែង ទោះបីមានបរាជ័យពីមុនក៏ដោយ។
ក្រោយពេលបញ្ចប់ការសិក្សាកញ្ញាបានធ្វើជានាយការិយាល័យប្រឆាំងបទល្មើសភារវកម្មនៅកងពលលេខ ៧០ និងជានាយិការសាលាហ្វឹកហ្វឺនក្នុងកងពល ។កញ្ញាបានរៀបរាប់ឱ្យដឹងថា ការាងរដំបូងពិតជាពិបាកខ្លាំង ព្រោះពលទាហាន និងនាយទាហានពិបាកនិងទទួលយកកញ្ញាជានាយិការសាលាហ្វឹកហ្វឺនវិស័យោធាប៉ុន្តែក្រោយពេលធ្វើការជាមួយគ្នាមួយរយៈទើបពួកគាត់ទទួលស្គាល់ពីសមត្ថភាពនាង ។
បច្ចុប្បន្នកញ្ញាធ្វើការសម្របសម្រួលការងារអន្តរជាតិរបស់យោធា ក្នុងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងការពារជាតិ ។កញ្ញាសង្ឃឹមថាការងារនឹងផ្តលកេរ្តិីឈ្មោះដល់ប្រទេសជាតិ តាមរយៈទំនាក់ទំនង អន្តរជាតិយោធា ។កញ្ញា ក៏បានផ្តាំទៅដល់យុវជន ជាពិសេយុវនារី ត្រូវមានមោទនៈភាពចំពោះខ្លួនឯង មិនថាស្ត្រីបុរស មានឬក្រ ការខិតខំប្រឹងប្រែងនឹងជួយយើងឱ្យដើរទៅមុខជានិច្ច ។ត្រូវមានមោទនៈភាពជាមនុស្ស និងជាខ្មែរ គឺសំខាន់ណាស់សម្រាប់ការតស៊ូ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ