ថ្ងៃទី១ កក្កដា ទិវាមច្ឆាជាតិ ជាថ្ងៃពិសេសមួយក្នុងរំលឹកដឹងគុណទៅដល់អត្ថប្រយោជន៍ដែលយើងទទួលបានពីត្រី
ទិវាមច្ឆាជាតិ ដែលជាទូទៅប្រារព្ធឡើងនៅថ្ងៃទី១ ខែកក្ដដាជារៀងរាល់ឆ្នាំ ជាថ្ងៃពិសេសមួយក្នុងរំលឹកដឹងគុណទៅដល់អត្ថប្រយោជន៍ជាច្រើនដែលយើងទទួលបានពីត្រី ដូចជាអាហារ គុណតម្លៃសេដ្ឋកិច្ច និងគុណតម្លៃបរិស្ថានធម្មជាតិផងដែរ។
ប្រព័ន្ធទន្លេមេគង្គជាផ្នែកមួយដ៏ធំដែលបានគ្របដណ្តប់ក្នុងប្រទេសកម្ពុជា ដែលរួមមានទាំងដៃទន្លេដូចជាទន្លេសាបដែលហូរចូលទៅបឹងទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ដែលទឹកបានហូរចាក់មកពីតំបន់ជួរភ្នំនានានៃប្រទេសកម្ពុជា និងពីប្រទេសជិតខាង។ នៅរដូវវស្សាផ្ទៃទឹកពង្រីកវិសាលភាពរបស់វា ទៅជាតំបន់វាលទំនាបលិចទឹកដ៏លេចធ្លោ ដែលអាចក្លាយជាទីជម្រកនៃពពួកមច្ឆជាតិជាច្រើនប្រភេទ និងបានបង្កើនទិន្នផលត្រីដ៏ច្រើនលើសលប់ផងដែរ។ បើគ្មានត្រី ពិតណាស់យើងនឹងបរិភោគប្រភេទសាច់ផ្សេងទៀតធ្វើជាអាហារដូចជា សាច់ជ្រូក សាច់គោ សាច់មាន់ និងប្រភេទគ្រឿងសមុទ្រជាដើម ប៉ុន្តែយើងមិនបាននឹកឃើញថាត្រីបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនមកដល់មនុស្ស។
យ៉ាងណាក៏ដោយភាពសម្បូរបែបនៃធនធានជលផលត្រូវបានរងការគំរាមកំហែងយ៉ាងខ្លាំង ដោយសារផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ និងការបំផ្លិចបំផ្លាញទីជម្រករបស់មច្ឆាជាតិជាដើម។ យើងដឹងថាកំណើនប្រជាជនកើនឡើង តម្រូវការនិងសម្ពាធទៅលើធនធានធម្មជាតិក៏កាន់តែខ្លាំងក្លាដែរ ក៏ប៉ុន្តែយើងទាំងអស់គ្នាក៏ត្រូវមានវិធីសាស្ត្រក្នុងការទប់ស្កាត់ ដើម្បីអភិរក្សត្រីធម្មជាតិកុំឲ្យបាត់បង់ទៅតាមការកើនឡើងនៃចំនួនប្រជាជនផងដែរ៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ