តាមអនុក្រឹត្យថ្មី ការពិន័យអន្តរការណ៍ចំពោះអំពើលើ្មសច្បាប់ចរាចរណ៍ ផ្លូវគោកបានកំណត់ចំពោះការបើកបរល្មើសច្បាប់ដូចជាគ្មានមួកសុវត្ថិភាព បើកបរក្នុងស្ថានភាពស្រវឹងជាដើម ដែលត្រូវពិន័យកាន់តែធ្ងន់ធ្ងរ ជាងមុន។ ដោយឡែកសូមបញ្ជាក់ជូនពីតម្លៃ នៃការផាកពិន័យគិតជាប្រាក់ចំពោះការបើកលើសល្បឿន និងការប្រើប្រាស់ទូរស័ព្ទមិនត្រឹមត្រូវ។ ការបើកបរក្នុងទីប្រជុំជន កំណត់ត្រឹម៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងក្រៅទីប្រជុំជន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។

អ្នកបើកបរលើសល្បឿនកំណត់ចាប់ពី១-១៩គីឡូម៉ែត្រក្នុងមួយម៉ោងត្រូវពិន័យ១២ម៉ឺណរៀល ។បើកបរលើសល្បឿនពី២០-២៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ១៥ម៉ឺនរៀល។បើកបរលើសល្បឿនងពី៣០-៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវពិន័យ១៨ម៉ឺនរៀ។បើកបរលើសល្បឿនពី៤០គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ ត្រូវពិន័យ៣០ម៉ឺនរៀល។

ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង អ្នកបើកម៉ូតូនិងត្រូវពិន័យ ៨ម៉ឺនរៀល រថយន្តធុនស្រាល នឹងត្រូវពិន័យ១២ ម៉ឺនរៀល និងរថយន្តធុនធ្ងន់ត្រូវពិន័យ ២,២៥០,០០០រៀល៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ