ក្រសួងសុខាភិបាល ចេញសេចក្តីថ្លែងការណ៍ច្រានចោល ករណីជនជាតិវៀតណាម អាយុ១៨ឆ្នាំ មានជំងឺកូវីដ-១៩ ចេញពីកម្ពុជា
ភ្នំពេញ៖ ក្រោយសារព័ត៌មាន វៀតណាមផ្សាយថា មានបុរសវៀតណាមអាយុ១៨ឆ្នាំ ឆ្លងជំងឺកូវីដពីកម្ពុជា ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានអំពាវនាវទៅកាន់ភាគីវៀតណាម ឲ្យគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លងនេះ មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយដែលជាការប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រសួងក៏បានធ្វើការច្រានចោល លើការចុះផ្សាយ របស់កាសែតវៀតណាម ផងដែរ ។
សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលកាសែតវៀតណាម តែងតែចុះផ្សាយនូវព័ត៍មាន ពាក់ព័ន្អនឹងករណី ឆ្លងជំងឺកូវីដ១៩ពីកម្ពុជា។
សេចក្តីថ្លែងការណ៍ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានច្រានចោល ទាំងស្រុងនូវព័ត៌មាន បានចុះផ្សាយលើ ទំព័រវែបសាយសារព័ត៌មានឈ្មោះ លុយអាតវៀត ណាម _(luatvietnam.vn) អំពីមានករណី បុរសជនជាតិវៀតណាមម្នាក់ ជាអ្នកជំងឺកូវីដ-១៩ ធ្វើដំណើរពីកម្ពុជា ចូលទៅវៀតណាម តាមច្រកទ្វារព្រំដែន ថុងហ្វឹក (Thuong Phuong) នៅថ្ងៃ២៥ ឧសភា ត្រូវបានធ្វើតេស្តមានលទ្ធផល វិជ្ជមានវីរុស-១៩ ហើយដាក់ឲ្យព្យាបាល នៅមណ្ឌល សុខភាព ង្វានហុងដី (Huyen Hong Ngu health center) នៅថ្ងៃ៧ មិថុនា ។
បើតាមក្រសួងមកទល់ពេលនេះ មិនមានរបាយការណ៍ជាផ្លូវការណាមួយ ពីករណីជនជាតិ វៀតណាម ត្រូវបានផ្តល់ ដោយអាជ្ញាធរសុខាភិបាលវៀតណាម តាមប្រព័ន្ធរាយការណ៍ ឲ្យគ្នាទៅវិញទៅមក (EOC) នៃជំងឺឆ្លងថ្មីៗ ក្នុងបណ្តាប្រទេសអាស៊ាននោះទេ។
ក្រសួងបន្តថា បុរសនោះមិនមែនរស់នៅកម្ពុជា ហើយការដែលចម្លងនេះ គឺឆ្លងនៅវៀតណាមតែម្តង។
ក្រសួងសុខាភិបាលបញ្ជាក់ថា “សូមអំពាវនាវដល់ភាគី មិត្តវៀតណាម សូមគោរពតាម បទ ដ្ឋាន បច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការ សន្និដ្ឋាន ឬចុះផ្សាយ ដែលជាការ ប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុង ដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ ដើម្បីផលប្រយោជន៍ ដល់ប្រជាជនទាំងពីរប្រទេស”៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ