ភ្នំពេញ ៖ ក្រោយពីមានអ្នករិះគន់ថា រឹតបន្ដឹងច្បាប់ចរាចរណ៍ស្របពេល កូវីដ-១៩ កំពុងកើត មានឡើងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លើយតបវិញថា សម្ដេច សុខចិត្តខាតបង់ប្រជាប្រិយភាព ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរមូល។
ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារ ចនាសម្ព័ន្ធផ្លូវ ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា មានក្រុមជនអគតិមួយចំនួន ការអនុវត្តនៃការច្បាប់ចរាចរណ៍ផាកពិន័យ ដើម្បីយកថវិកាទៅបើកប្រាក់ខែឲ្យ សមត្ថកិច្ច និងទាហាន ព្រោះអត់ថវិកាបើកឲ្យពួកគាត់។
សម្ដេចតេជោ មានប្រសាសន៍ថា «ប្រជាជនកំពុងតែខ្វល់រឿង កូវីដ-១៩ ហើយទៅរឹតបន្ដឹង ច្បាប់ចរាចរណ៍។អាញស្រុកចិត្តខាត មិនប្រជាប្រិយទេ អាញដឹងមិនប្រជាប្រិយទេ ក៏ប៉ុន្ដែយ៉ា  ងហោចណាស់អាញបានការពារអាយុជីវតប្រជាជន បានមួយចំណែក តាមរយៈរឹតបន្ដឹងច្បាប់ ចរាចរណ៍ផ្លូវគោក»។
សម្ដេចតេជោ បន្ដថា បើសិនប្រជាពលរដ្ឋគោរពច្បាប់ទាំងអស់គ្នា នគរបាលមិនផាកពិន័យ ឡើយ។សម្ដេចថា នគរបាល ផាកពិន័យចំពោះប្រជាពលរដ្ឋណា មិនគោរពច្បាប់ ហើយ ប្រជាពលរដ្ឋបន្ដចូលរួមគោរពច្បាប់ចរាចរណ៍ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាច រណ៍»។
សូមរំលឹកថា ក្នុង រយៈពេល១ខែ នៃការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាល ធ្វើការផាកពិន័យយានយន្ត ល្មើសច្បាប់ ចំនួន៤៤.៧៦៥គ្រឿង និងផាកពិន័យបានថវិកា ជាង៣ពាន់លាន រៀល៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ