ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញត្រួតពិនិត្យ និងជួបសំណេះសំណាល និងផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាងដែលកំពុងសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែតកោតសរសើរក្រុមហ៊ុនសាងសង់ ក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាងទាំងអស់ ដែលបានបំពេញភារកិច្ចសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃ ប្រកបដោយការទទួលខុសត្រូវ និងលឿនជាងផែនការរំពឹងទុក។
អគារទីស្ដីការក្រសួងមហាផ្ទៃ បានចាប់ផ្ដើមដំណើរការសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ មកដល់ពេលនេះ សម្រេចបាន ៦៥ភាគរយហើយ ដោយលឿនជាងផែនការគ្រោងទុកប្រមាណ២សប្ដាហ៍។ ការដ្ឋាននេះមានអ្នកសាងសង់ជាកូនខ្មែរសរុបប្រមាណជិតពីរពាន់នាក់។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អំណោយជូនក្រុមស្ថាបត្យករ វិស្វករ និងក្រុមជាង ដោយម្នាក់ៗ ទទួលបានទឹកសុទ្ធ១កេស ទឹកក្រូច៥កំប៉ុង ត្រីខ៥កំប៉ុង មី៥កញ្ចប់ សារ៉ុង១ និងថវិកាចំនួន១០ម៉ឺនរៀល។ សម្ដេចក្រឡាហោមក៏បានជូនពរដល់ក្រុមអ្នកសាងសង់នាឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៣ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ