(ភ្នំពេញ)៖ នារសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ចើញជាអធិបតី បិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤  ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ដោយឡែក នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងប្រកាសជ័យលាភីចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ពាក់ព័ន្ធវិស័យជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងជ័យលាភីពានរង្វាន់សេវាសង្គម។

សូមបញ្ជាក់ថា សន្និបាតរបស់ក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំពោះពិធីបិទសន្និបាតវិញ នឹងរៀបចំធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ