BREAKING ៖ ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស១៥នាក់ ក្នុងនោះមានកុមារ១១នាក់ នៅទីក្រុង Izhevsk របស់រុស្ស៊ី
(រុស្ស៊ី)៖ ខ្មាន់កាំភ្លើងម្នាក់នៅទីក្រុង Izhevsk រដ្ឋធានីនៃសាធារណរដ្ឋ Udmurtia របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ ក្នុងនោះមានកុមារ ១១នាក់ ។នេះគឺជាការបាញ់ប្រហារនៅសាលារៀនលើកទី៤ ក្នុងតំបន់នៅរយៈពេល ១៥ខែកន្លងមកនេះ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថា ខ្មាន់កាំភ្លើងត្រូវបានគេកំណត់អត្តសញ្ញាណថាមានឈ្មោះ Artem Kazantsev អាយុ ៣០ ឆ្នាំ គាត់ជានិស្សិតបញ្ចប់ការសិក្សានៅសាលាលេខ ៨៨ ។គណៈកម្មាធិការបាននិយាយថា បុរសខាងលើ បានបាញ់សម្លាប់ខ្លួនឯងនៅកន្លែងកើតហេតុ បន្ទាប់ពីបាញ់ប្រហារមនុស្ស២៤នាក់ ក្នុងនោះមានកុមារ១១នាក់ ហើយមនុស្សដែលចំនួន១៥នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅសាលារៀន និងស្ថាប័នអប់រំផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី តែងតែកើតមានជាបន្តបន្ទាប់ ៕