(រុស្ស៊ី)៖ វិមានក្រឹមឡាំងបានសារភាពថាកំហុសត្រូវបានធ្វើឡើងនៅក្នុងការជំរុញរបស់ខ្លួនក្នុងការប្រកាសកេណ្ឌកងទ័ពឱ្យទៅប្រយុទ្ធនៅអ៊ុយក្រែនចំពេលមានការប្រឆាំងជាសាធារណៈកាន់តែខ្លាំងឡើង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «មានករណីតវ៉ាជាច្រើនបានកើតឡើង នៅពេលយើងប្រកាសការប្រមូលកងទ័ព» លោកបន្ថែមថា «តែយ៉ាងណាកំហុសទាំងអស់នឹងត្រូវបានកែតម្រូវ» ។

 

គួរបញ្ជាក់ថា ប្រធានាធិបតីពូទីនបានប្រកាសពីអ្វីដែលលោកបានពិពណ៌នាថាជាការប្រមូលកងទ័ពបន្ថែម មានចំនួន៣សែននាក់។ ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបញ្ជាក់ថា មនុស្សរហូតដល់មួយលាននាក់អាចត្រូវបានគេហៅឱ្យចូលបម្រើកងទ័ពដើម្បីវាយប្រហារនៅក្នុងសមភូមិអ៊ុយក្រែន។ 

ដោយឡែក អ្នកជំនាញយោធាមួយចំនួននៅលោកខាងលិច និងអ៊ុយក្រែន និយាយថា ការសម្រេចចិត្តរបស់លោកពូទីន ក្នុងការកោះហៅឱ្យចូលជាកងទ័ពបម្រុងនេះ គឺមានន័យថា កងទ័ពរុស្ស៊ីកំពុងបរាជ័យយ៉ាងធ្ងន់ធ្ងរនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន ពោលគឺជាងប្រាំពីរខែបន្ទាប់ពីទីក្រុងមូស្គូបានបើកការឈ្លានពានរបស់ខ្លួន។

សូមជម្រាបថា ចាប់តាំងពីការប្រកាសចលនាឱ្យចូលបម្រើកងទ័ពនេះ មនុស្សជាង 2,000 នាក់ត្រូវបានឃុំខ្លួននៅឯការតវ៉ានៅទូទាំងប្រទេសរុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ