(អ៊ុយក្រែន)៖  ប្រជាជនអ៊ុយក្រែនដែលជួយការបោះឆ្នោតប្រជាមតិគាំទ្រដោយរុស្ស៊ី នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទក្បត់ជាតិ និងជាប់ពន្ធនាគារយ៉ាងហោចណាស់ ៥ឆ្នាំ។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន CNA នារាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ 

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតស្វីស Blick ថា « ពួកគេប្រឈមមុខនឹងការជាប់ពន្ធនាគារយ៉ាងហោចណាស់ ៥ឆ្នាំ»«ពួកគេនឹងត្រូវកាត់ទោសពីបទក្បត់ជាតិ»ព្រោះពួកគេបានទៅចូលរួមបោះឆ្នោតគាំទ្ររុស្ស៊ី។ «យើងមានបញ្ជីឈ្មោះមនុស្ស ដែលបានចូលរួមនៅក្នុងវិធីណាមួយ»។ ។

លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិប បានបន្ថែមថា  ដោយឡែកចំពោះប្រជាជនអ៊ុយក្រែនដែលត្រូវបានបង្ខំឱ្យបោះឆ្នោត នឹងមិនត្រូវបានដាក់ទណ្ឌកម្មនោះទេ។ 

សូមបញ្ជាក់ថា ទីក្រុងមូស្គូកំពុងដំណើរការរៀបចំ ដើម្បីដាក់បញ្ចូលតំបន់ខឺសុន (Kherson), លូហាន់ (Luhansk), ដូណេត (Donetsk) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតនៅឯភាគខាងកើត និងខាងត្បូង គឺប្រហែល១៥ ភាគរយនៃទឹកដីរបស់អ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន។ ការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ ដោយសភារុស្ស៊ីអាចនឹងអនុម័តការបញ្ចូលឧបសម្ព័ន្ធនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ