រុស្ស៊ីបណ្តេញអគ្គកុងស៊ុលជប៉ុន ក្រោយរកឃើញពាក់ព័ន្ធ ករណីទិញលក់ព័ត៌មានសម្ងាត់ជាច្រើនរបស់រុស្សី
រុស្ស៊ី៖ ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់រុស្សីនៅថ្ងៃចន្ទនេះបាន ប្រកាសពី ការចាប់ខ្លួនអគ្គកុងស៊ុលជប៉ុនម្នាក់នៅក្នុងទីក្រុង Vladivostok ហើយបុរសជប៉ុន ដែលមានឈ្មោះថា Motoki Tatsunori រូបនេះក៏បានសារភាព ថាពិតជាបានប្រព្រឹត្តកំហុសផងដែរ។
ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់រុស្សី រកឃើញថាជនជាតិជប៉ុនរូបនេះ បានធ្វើការព្យាយាមប៉ុនប៉ង ក្នុងការទិញយកព័ត៌មានសំងាត់ ជាច្រើនរបស់រុស្សី ហើយមកដល់ពេលនេះរុស្សី បានចេញវិធានការ ក្នុងការបណ្តេញលោក Motoki ពីប្រទេសរុស្សី ហើយផងដែរ។
ទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់រុស្សីនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទម្សិលមិញ បានសរសេរថា៖ ជនជាតិជប៉ុន ជាអ្នកកាទូតរូបនេះ ត្រូវបានចាប់ខ្លួនក្នុងករណីសង្ស័យពាក់ព័ន្ធ នឹងជួញដូរព័ត៌មានសំងាត់ របស់រុស្សី ជាមួយនឹងបណ្តាប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងក៏ដូចជាព័ត៌មានសំងាត់ ដែលពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្ម ដោយលោកខាងលិច ផងដែរជាពិសេស គឺស្ថានភាពសេដ្ឋកិច្ចរបស់រុស្សី៕SP